គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ទស្សកិច្ចរបស់ក្រុមហ៊ុន Sequa នៅក្រុមហ៊ុនខនហ្វីរេល

កាលបរិច្ឆេទ: ០៤ កុម្ភៈ ២០២២ / ម្ហូបអាហារ

ក្នុងក្របខណ្ឌបេសកកម្ម sourcing នៅកម្ពុជា ក្រុមហ៊ុន Sequa ដែលមានស្នាក់ការនៅប្រទេសអាល្លឺម៉ង់ និងគម្រោង Import Promotion Desk (IPD)ដែលឧបត្ថម្ភដោយក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនខនហ្វីរេល កាលពីថ្ងៃទី១០ ខែឧសភា។

Sequa គឺជាក្រុមហ៊ុនសម្រាប់ការអភិវឌ្ឍដែលបំពេញបេសកកម្មនៅលើឆាកអន្តរជាតិ ហើយគោលបំណងមួយក្នុងចំណោមគោលបំណងទាំងអស់នោះគឺធានាឲ្យមានការអភិវឌ្ឍន៍នៅក្នុងវិស័យឯកជន។ វិស័យមួយក្នុងចំណោមវិស័យសំខាន់ៗដែលក្រុមហ៊ុនធ្វើអន្តរាគមន៍គឺការលើកកម្ពស់ពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យកសិកម្មនៃគ្រឿងផ្សំធម្មជាតិ។

អ្នកទទួលខុសត្រូវម្នាក់មកពីក្រុមហ៊ុន Saqua ពន្យល់យ៉ាងដូច្នេះ ៖​ «ក្នុងន័យនេះ យើងធ្វើការសហការជាមួយកម្មវិធី Business Scouts for Development របស់ក្រុមហ៊ុន GIZ ហើយយើងស្វែងរកក្រុមហ៊ុនសហគ្រាសដែលចង់នាំចេញផលិតផលរបស់ខ្លួនទៅទីផ្សារអឺរ៉ុប។ ដោយហេតុថា ក្រុមហ៊ុននាំចេញនៅអឺរ៉ុបម៉ឺងម៉ាត់ និងលក្ខខណ្ឌនៃការនាំចេញមួយចំនួនមានភាពតឹងរ៉ឹង ដូច្នេះទាមទារឲ្យមានការវាយតម្លៃយ៉ាងល្អិតល្អន់លើទំនិញ និងលើក្រុមហ៊ុនផលិត។ ដើម្បីបំពេញការងារនេះ យើងតែងតែធ្វើការ «ទៅតាមតម្រូវការ» មានន័យថា យើងស្វែងរកទំនិញដែលក្រុមហ៊ុននាំចេញនៅអឺរ៉ុបត្រូវការ និងឆ្លើយតបទៅនឹងអ្វីដែលគេចង់បាន»។

ក្នុងដំណើរទស្សនកិច្ចនេះដែរ​ តំណាងក្រុមហ៊ុន Saqua ទាំងអស់បានជួបសំណេះសំណាលជាមួយក្រុមការងាររបស់យើង និងបានស្វែងយល់ពីផលិតផល និងការផលិតរបស់យើង។ ឆ្លៀតក្នុងឱកាសនោះដែរ​ ពួកគេក៏បានត្រួតពិនិត្យឯកសារមួយចំនួនដូចជាវិញ្ញាបនបត្រ និងបទដ្ឋាននានាផងដែរ។

គោលបំណងមួយក្នុងចំណោមគោលបំណងផ្សេងៗទៀតរបស់គម្រោងគឺជួយសម្រួលដល់ការចុះឈ្មោះចូលរួមក្នុងពិព័រណ៍ BioFach របស់ក្រុមហ៊ុនខនហ្វីរេល។ BioFach គឺជាពិព័រណ៍ចំណីអាហារ និងផលិតផលកសិកម្មសរីរាង្គដ៏ធំជាងគេនៅប្រទេសអាល្លឺម៉ង់ និងជាពិព័រណ៍ដ៏ធំមួយក្នុងចំណោមពិព័រណ៍ធំៗនៅអឺរ៉ុប។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន Sequa នឹងជួយផ្សព្វផ្សាយឲ្យគេស្គាល់ក្រុមហ៊ុនខនហ្វីរេលតាមរយៈខិតប័ណ្ណដែលក្រុមហ៊ុននឹងបោះពុម្ពផ្សាយសម្រាប់ពិព័រណ៍ BioFach ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ នៅទីក្រុង Nuremberg។ ពិព័រណ៍នោះនឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុនសហគ្រាសប្រមាណ៣២០០ក្រុមហ៊ុនដែលនឹងធ្វើការតាំងពិព័រណ៍ផលិតផលរបស់ខ្លួន ហើយមានអ្នកចូលទស្សនាប្រមាណ៥១០០០នាក់ដែលជាអ្នកមានអាជីពនៅក្នុងវិស័យនេះក៏បានអះអាងបញ្ជាក់ពីវត្តមានរបស់ពួកគេរួចហើយដែរ៕